ព័ត៌មានអំពីការធ្វើតេស្ត
ដោយមិនគិតពីទីតាំងនៃមណ្ឌលសុខភាពដែលបានកំណត់របស់អ្នក លោកអ្នកអាចទទួលបានការកំណត់ឱ្យទៅទីតាំងមួយក្នុងចំណោមកទីតាំងខាងក្រោមសម្រាប់ការធ្វើតេស្តកូវីតCOVID-19៖
របៀបទទួលបានការធ្វើតេស្តពី
- ប្រតិបត្តិករមជ្ឈមណ្ឌលហៅទូរស័ព្ទ (APHCV Call Center) នឹងពិនិត្យមើលលោកអ្នក និងកំណត់ថាតើត្រូវការ ធ្វើតេស្តឬទេ។
- ប្រសិនបើការធ្វើតេស្តដែលត្រូវការចាំបាច់ត្រូវបានកំណត់នោះ ប្រតិបត្តិករមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center Operators) នឹងធ្វើការណាត់ជួបតាមទូរស័ព្ទ/តាមប្រព័ន្ធព័ត៌មានសុខភាពជាមួយអ្នកផ្តល់សេវាកម្ម។ អាស្រ័យលើការធានារ៉ាប់រងរបស់អ្នក ថ្លៃសេវាអាចគិតសម្រាប់ការមកជួបរបស់អ្នក។
- ចំពោះការណាត់ជួបតាមទូរស័ព្ទ/តាមប្រព័ន្ធព័ត៌មានសុខភាពជាមួយអ្នកផ្តល់សេវាកម្ម លោកអ្នកនឹងត្រូវបានសួរសំណួរមួយចំនួនដូចខាងក្រោម ដើម្បីកំណត់ពេលវេលានៃការធ្វើតេស្ត ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ៖
- តើលោកអ្នកមានរោគសញ្ញារយៈពេលប៉ុន្មាន?
- តើការប៉ះពាល់ចុងក្រោយរបស់អ្នកជាមួយបុគ្គលម្នាក់ដែលមានករណីកូវីតCOVID-19 ដែលបានបញ្ជាក់ ឬដែលសង្ស័យនៅពេលណា
- សំណួរ និងការអប់រំផ្សេងទៀតអំពីការដាក់ឱ្យនៅដាច់ពីគេ ឬការធ្វើចន្តាឡីស័កនឹងត្រូវផ្តល់ជូនផងដែរ
- នៅចុងបញ្ចប់នៃការជួបតាមទូរស័ព្ទ/តាមប្រព័ន្ធព័ត៌មានសុខភាព អ្នកផ្តល់សេវាកម្មនឹងចេញបញ្ជាការធ្វើតេស្តកូវីតCOVID-19។
- អ្នកជំនួយការផ្នែកវេជ្ជសាស្រ្តនឹងផ្តល់ជូនលោកអ្នកនូវការណាត់ជួបធ្វើតេស្តនៅទីតាំងគ្លីនិកមួយក្នុងចំណោមគ្លីនិកទាំង 3 របស់យើង ដែលមានរាយបញ្ជីខាងលើ។
- ការជួបតាមទូរស័ព្ទ/តាមប្រព័ន្ធព័ត៌មានសុខភាព និងការធ្វើតេស្តអាចមិនមាននៅថ្ងៃតែមួយទេ ដោយសារសមត្ថភាពការងារមន្ទីរពិសោធន៍។
- សូមចូលទៅកន្លែងធ្វើតេស្តដែលបានកំណត់តាមកាលបរិច្ឆេទណាត់ជួបរបស់អ្នក។
- ការធ្វើតេស្តកូវីត COVID-19 ទាំងអស់ត្រូវបានធ្វើនៅខាងក្រៅ នៅខណៈពេលលោកអ្នកស្ថិតនៅក្នុងរថយន្តរបស់អ្នក ឬនៅក្នុងតង់នៅកន្លែងធ្វើតេស្ត។
- នៅកន្លែងធ្វើតេស្តរបស់អ្នក សូមធ្វើតាមការណែនាំរបស់បុគ្គលិកនៅនឹងកន្លែង។
- លទ្ធផលនឹងត្រូវបញ្ចូលទៅក្នុងគណនីផតថលអ្នកជំងឺរបស់អ្នកឬអាចរកបានជាមួយអ្នកផ្តល់សេវាកម្មរបស់លោកអ្នក
*សូមចំណាំ*
ការធ្វើតេស្តកូវីត COVID-19 គឺផ្អែកលើការណាត់ជួប។ ការដើរចូលដែលមិនបានកំណត់ពេលគ្រោងទុកជាមុនមិនត្រូវបានអនុញ្ញាតទេ ដូច្នេះសូមអំពាវនាវឱ្យមានការណាត់ជួប។
សូមមកទាន់ពេលវេលាសម្រាប់ការណាត់ជួបរបស់អ្នក។ ប្រសិនបើលោកអ្នកមកយឺតពេល ការណាត់ជួបធ្វើតេស្តរបស់អ្នក ប្រហែលជាត្រូវការរៀបចំកំណត់ពេលវេលាឡើងវិញ។
ការណែនាំអំពីកន្លែងធ្វើតេស្ត
នៅពេលលោកអ្នកមកដល់ទីតាំងធ្វើតេស្ត សូមធ្វើតាមការណែនាំដូចខាងក្រោម។
**សូមប្រាកដថា លោកអ្នកពាក់ម៉ាស់គ្រប់ពេលវេលានៅអំឡុងពេលណាត់ជួបរបស់អ្នក និងមុនពេលអនុវត្តធ្វើតេស្ត។**
*សូមប្រាកដថា បានមកដល់ទាន់ពេលវេលាសម្រាប់ការណាត់ជួបរបស់អ្នក។ ប្រសិនបើលោកអ្នកមកយឺតពេល លោកអ្នកប្រហែលជាត្រូវការរៀបចំកំណត់ពេលឡើងវិញ*
Los Feliz:
ប្រសិនបើលោកអ្នកបើកបររថយន្ត៖
នៅពេលលោកអ្នកចូលចំណត សូមធ្វើតាមការណែនាំរបស់អ្នកយាមចំណតរថយន្ត ហើយចតរថយន្តរបស់អ្នកនៅចំណតដែលបានកំណត់។
លោកអ្នកនឹងទទួលបានលេខទូរស័ព្ទដើម្បីហៅទូរស័ព្ទចុះឈ្មោះចូលសម្រាប់ការណាត់ជួបធ្វើតេស្តរបស់អ្នក។ សូមហៅទូរស័ព្ទមកភ្លាមៗនៅពេលលោកអ្នកចតរថយន្តរបស់អ្នក។
សូមស្ថិតនៅក្នុងរថយន្តរបស់អ្នក ហើយសមាជិកនៃបុគ្គលិកនឹងមកដល់ ហើយផ្តល់ជូនលោកអ្នកនូវឧបករណ៍ធ្វើតេស្តសម្រាប់លោកអ្នកដើម្បីប្រមូលសំណាក។
ប្រសិនបើលោកអ្នកមិនមានរថយន្តទេ៖
សូមបន្តទៅកន្លែងពិនិត្យអ្នកជំងឺ។ បុគ្គលិកនឹងណែនាំលោកអ្នកឱ្យរង់ចាំនៅខាងក្រៅនៅឆ្ងាយពីអ្នកជំងឺផ្សេងទៀត។
បុគ្គលិកនឹងមកដល់ ហើយផ្តល់ជូនលោកអ្នកនូវឧបករណ៍ធ្វើតេស្តសម្រាប់លោកអ្នកដើម្បីប្រមូលសំណាក។
ការណែនាំអំពីការប្រមូលសំណាកដោយខ្លួនឯងដោយប្រើសំឡីតម្បារច្រមុះកូវីត COVID-19
English | Español| বাংলা | 中文 | 日本語 | ភាសាខ្មែរ | ไทย | Tiếng Việt
សូមចុចនៅទីនេះ សម្រាប់ព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីត COVID-19 ឬសម្រាប់ព័ត៌មានអំពី សេវាកម្មគ្លីនិករបស់យើង។