បេសកកម្មរបស់អេសៀនប៉ាស៊ីហ្វីកហ៊ែលឃែរវែនឈ័រ គឺផ្តល់នូវកន្លែងថែរក្សាសុខភាពជាចំបងសម្រាប់អ្នកជំងឺរបស់យើង ដោយការផ្តល់ជូននូវសេវាសុខភាពជាលក្ខណៈផ្ទាល់ខ្លួន និងប្រកបដោយគុណភាពដែលគោរពទៅតាមវប្បធម៌របស់ជាតិសាសន៍និមួយៗ។ យើងក៍មានបុគ្គលិកនិយាយភាសាស្ពែនីស ថៃ ចិន ខ្មែរ ជប៉ុន បង់កាលី និងវៀតណាម។
សុខភាពនិងសេចក្តីសុខរបស់អ្នកតែងតែជាអាទិភាពរបស់យើង។សូមទូរស័ព្ទដើម្បីធ្វើការណាត់ជួបតាមរយៈលេខ
(323) 644-3888យើងក៏មានសិក្ខាសាលាស្តីពីការអប់រំសុខភាព ការហាត់តាយជី និងមានការរាំរបាំបលរ៉ូម ការអប់រំសុខភាពចំពោះស្ត្រីក្នុងពេលរក្សាគភ៌និងក្រោយពេលសំរាលបុត្រ និងកម្មវិធីជាច្រើនទៀតដើម្បីជួយឱ្យអ្នក មានសុខភាពល្អនិងចេះ គ្រប់គ្រងស្ថានភាពសុខភាពរបស់អ្នក។
ស្វែងយល់បន្ថែមAPHCVមានក្រុមការងារដែលមានវិញ្ញាបនប័ត្រខាងផ្នែកស្នើសុំអ៊ិនសួរិនស៍សុខភាព ជួយអ្នកឱ្យយល់អំពីជម្រើសផ្សេងៗគ្នានៃកម្មរិធីអ៊ិនសួរិនស៍សុខភាពនិមួយៗដែលយើងមាន ហើយយើងក៏អាចជួយអ្នកធ្វើការស្នើសុំអ៊ិនសួរិនស៍សុខភាពនៅក្នុងថ្ងៃនេះ។ យើងក៍អាចជួយដាក់ពាក្យនិងបន្តកម្មវិធី មេឌីកាល់(Medi-Cal), មេឌីឃែរ(Medicare) និងគំរោងពីCovered California។
ប្រសិនបើអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអ៊ិនសួរិនស៍សុខភាពនោះទេអ្នកអាចទទួលបាននូវសេវាថែទាំសុខភាពតាម រយៈកម្មវិធីបញ្ចុះតម្លៃអាស្រ័យតាមប្រាក់ចំណូល(Sliding Fee Discount)។ វាអាស្រ័យទៅលើទំហំគ្រួសារនិងប្រាក់ចំណូលរបស់គ្រួសារនិមួយៗ។
សូមទូរស័ព្ទធ្វើការណាត់ជួបជាមួយនឹងបុគ្គលិកស្នើសុំអ៊ិនសួរិនស៍សុខភាពណាម្នាក់របស់APHCV ដើម្បីពិនិត្យមើលថាមានកម្មវិធីណាដែលអ្នកអាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការស្នើសុំ ។ លេខទូរស័ព្ទណាត់ជួបសំរាប់ធ្វើការចុឈ្មោះ៖ (323) 644-3882
ស្វែងយល់បន្ថែម