បេសកកម្មជីវិតរបស់យើង

បេសកកម្មរបស់អេសៀនប៉ាស៊ីហ្វីកហ៊ែលឃែរវែនឈ័រ គឺផ្តល់នូវកន្លែងថែរក្សាសុខភាពជាចំបងសម្រាប់អ្នកជំងឺរបស់យើង ដោយការផ្តល់ជូននូវសេវាសុខភាពជាលក្ខណៈផ្ទាល់ខ្លួន និងប្រកបដោយគុណភាពដែលគោរពទៅតាមវប្បធម៌របស់ជាតិសាសន៍និមួយៗ។ យើងក៍មានបុគ្គលិកនិយាយភាសាស្ពែនីស ថៃ ចិន ខ្មែរ ជប៉ុន បង់កាលី និងវៀតណាម។

សុខភាពនិងសេចក្តីសុខរបស់អ្នកតែងតែជាអាទិភាពរបស់យើង។សូមទូរស័ព្ទដើម្បីធ្វើការណាត់ជួបតាមរយៈលេខ

(323) 644-3888

ទីតាំងរបស់យើង

Belmont Health Center

180 Union Place
Los Angeles, CA 90026

El Monte/Rosemead Health Center

9960 Baldwin Place
El Monte, CA 91731

Los Feliz Health Center

1530 Hillhurst Avenue
Los Angeles, CA 90027

John Marshall High School Health Center

3939 Tracy Street
Los Angeles, CA 90027

*ចំពោះមន្ទីររក្សាសុខភាពJohn Marshall High Schoolមានទទួលតែសិស្សប៉ុន្តោះ

សេវាកម្មរបស់យើងមាន

យើងមានសេវាកម្មសុខភាពពេញលេញសម្រាប់អ្នកជំងឺគ្រប់វ័យរាប់បញ្ចូលទាំង:

  • ការពិនិត្យសុខភាព
  • ការចាក់ថ្នាំបង្ការរោគ
  • សេវាសុខភាពអាកប្បកិរិយា
  • ការប្រឹក្សា
  • ការធ្វើតេស្តរកសញ្ញាមានផ្ទៃពោះ
  • ផ្នែកស្ត្រីមានផ្ទៃពោះ/ផ្នែករោគស្ត្រី
  • ការធ្វើតេស្តរកមេរោគ HIV / ជំងឺអេដស៍និងជំងឺកាមរោគ
  • ការពិនិត្យមើលសម្ពាធឆ្អឹងនិងមហារីកមាត់ស្បូន
  • ការពិនិត្យភ្នែកសម្រា ប់អ្នកជំងឺទឹកនោមផ្អែម
  • ការថតឆ្លុះមើលមហារីកសុដន់
  • ការធ្វើតេស្តរកជំងឺរបេង
  • ការធ្វើតេស្តរកជំងឺរលាកថ្លើម
  • ការបញ្ជូនទៅគ្រូពេទ្យជំនាញ

យើងក៏មានសិក្ខាសាលាស្តីពីការអប់រំសុខភាព ការហាត់តាយជី និងមានការរាំរបាំបលរ៉ូម ការអប់រំសុខភាពចំពោះស្ត្រីក្នុងពេលរក្សាគភ៌និងក្រោយពេលសំរាលបុត្រ និងកម្មវិធីជាច្រើនទៀតដើម្បីជួយឱ្យអ្នក មានសុខភាពល្អនិងចេះ គ្រប់គ្រងស្ថានភាពសុខភាពរបស់អ្នក។

ស្វែង​យល់​បន្ថែម

អ៊ិនសួរិនស៍សុខភាព

យើងមានបុគ្គលិក ជួយអ្នកក្នុងការស្នើសុំ អ៊ិនសួរិនស៍សុខ ភាពអស់រយៈពេលជាង15 ឆ្នាំ។

APHCVមានក្រុមការងារដែលមានវិញ្ញាបនប័ត្រខាងផ្នែកស្នើសុំអ៊ិនសួរិនស៍សុខភាព ជួយអ្នកឱ្យយល់អំពីជម្រើសផ្សេងៗគ្នានៃកម្មរិធីអ៊ិនសួរិនស៍សុខភាពនិមួយៗដែលយើងមាន ហើយយើងក៏អាចជួយអ្នកធ្វើការស្នើសុំអ៊ិនសួរិនស៍សុខភាពនៅក្នុងថ្ងៃនេះ។ យើងក៍អាចជួយដាក់ពាក្យនិងបន្តកម្មវិធី មេឌីកាល់(Medi-Cal), មេឌីឃែរ(Medicare) និងគំរោងពីCovered California។

ប្រសិនបើអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអ៊ិនសួរិនស៍សុខភាពនោះទេអ្នកអាចទទួលបាននូវសេវាថែទាំសុខភាពតាម រយៈកម្មវិធីបញ្ចុះតម្លៃអាស្រ័យតាមប្រាក់ចំណូល(Sliding Fee Discount)។ វាអាស្រ័យទៅលើទំហំគ្រួសារនិងប្រាក់ចំណូលរបស់គ្រួសារនិមួយៗ។

សូមទូរស័ព្ទធ្វើការណាត់ជួបជាមួយនឹងបុគ្គលិកស្នើសុំអ៊ិនសួរិនស៍សុខភាពណាម្នាក់របស់APHCV ដើម្បីពិនិត្យមើលថាមានកម្មវិធីណាដែលអ្នកអាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការស្នើសុំ ។ លេខទូរស័ព្ទណាត់ជួបសំរាប់ធ្វើការចុឈ្មោះ៖ (323) 644-3882

ស្វែង​យល់​បន្ថែម